ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង(APF) តំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកAPF បានធ្វើមាតុភូមិនិវត្តន៍ដល់មាតុប្រទេសវិញ
នារសៀលថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង(APF) តំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកAPF បានធ្វើមាតុភូមិនិវត្តន៍ដល់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈ APF នៅទីក្រុងហ្សឺណែវ (Genève) ប្រទេសស្វីស (Suisse)។